ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ លោក ថាច់ ផល្លាសម្បត្តិ អនុប្រធានការិយាល័យកសិឧស្សាហកម្ម និង លោកអនុប្រធានកសិកម្មស្រុក បានចុះពិនិត្យសកម្មភាពនឹងផ្តល់ការណែនាំបន្ថែម ដល់ក្រុមបណ្តុំ នៃសហគមន៍កសិកម្មសាមគ្គីតាសួស ស្ថិតនៅ ភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក (ការចិញ្ចឹមគោបំប៉នលក់ តាមកិច្ចសន្យា។ កម្មវិធីទី២៖ បានធ្វើការត្រូតពិនិត្យការចិញ្ចឹមចង្រឹតដោយប្រើប្រាស់ប្រពន្ធ័ ពន្លឺព្រះអាទិត្យ (គម្រោង SRET) ការរៀបចំដាំដុះពង្រីកពូជដំឡូងមី ដែលមានគុណភាពល្អ ធន់នឹងជំងឺ ទទួលបានទិន្នផល និងកម្រិតម្សៅខ្ពស់ នឹងក្រុមបណ្តុំដាំបន្លែលក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម