ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មរបស់ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មដែលកំពុងចរាចរអាជីវកម្មតាមដេប៉ូ ស្ថិតនៅឃុំកណ្តៀងរាយ និងឃុំប្រសូតិ ស្រុកស្វាយទាប និងនៅឃុំព្រះពន្លា ឃុំញរ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ បានចំនួន ១៥ដេប៉ូ ការចុះធ្វើអធិការកិច្ចនេះគឺធ្វើការត្រួតពិនិត្យទៅលើសំបកវេចខ្ចប់ សម្ភារកសិកម្ម សុពលភាពនៃលិខិតអនុញ្ញាតធ្វើអាជីវកម្មសម្ភារកសិកម្ម និងសុពលភាពនៃលេខបញ្ជិកាសម្ភារកសិកម្ម ដែលចេញដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម