ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីបសុពេទ្យខេត្ត បានចុះពិនិត្យសាច់នឹងផលិតផលមានដើមកំណើតពីសត្វ នៅសត្តឃាតដ្ឋានក្រុង នឹងការដាក់លក់សាច់លើទីផ្សារ ក្នុងក្រុងស្វាយរៀង។ និងត្រួតពិនិត្យចរាចរសត្វបានធ្វើការពិនិត្យ ការដឹកជ្រូកចំនួន ៧០ក្បាល ពីស្រុកកំពង់សៀម ខេត្តកំពង់ចាម មកផ្គត់ផ្គង់នៅខេត្តស្វាយរៀង ឃើញថាមានលិខិតអនុញ្ញាតិ ត្រឹមត្រូវ ហើយសត្វមានសុខភាពល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម