ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្ត្រ លោក អ៊ុន មុន្នីរ័ត្ន ប្រធានកសិកម្មស្រុកកំពង់រោទិ៍ បានចុះពិនិត្យ ការផលិតស្រូវផ្ការរំដួល របស់ក្រុមបណ្តុំផលិតស្រូវ ដើម្បីលក់ នឹងជួបប្រជុំ ព្រមទាំងផ្តល់ជី បច្ចេកទេស បន្ថែមដល់សមាជិកបណ្តុំចំនួន ៥០គ្រួសារ ធ្វើការផលិតស្រូវលើផ្ទៃដី ៣៥ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម