លោកប្រធានមន្ទីរ បានដឹកនាំមន្ត្រីក្រោមឱវាទ ជួបប្រជុំផ្តល់ការណែនាំបច្ចេកទេសបន្ថែមជាមួយក្រុមបណ្តុំផលិតស្រូវលក់ និងពិនិត្យស្ថានភាពទឹកជំនន់
ចេញ​ផ្សាយ ២៣ កញ្ញា ២០១៩
128

ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្ត្រ នឹងបង្កើនផលិតភាពកសិកម្ម លោក មាស ម៉ានី ប្រធានកសិកម្មស្រុករំដួល បានចុះពិនិត្យស្ថានភាព ផលិតកម្មស្រូវផ្ការំដួល នឹងជួបប្រជុំផ្តល់ការណែនាំបច្ចេកទេសបន្ថែមជាមួយ ក្រុមបណ្តុំផលិតស្រូវលក់ នៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ នឹងការផលិតស្រូវរបស់សហគមន៍កសិកម្មធ្មា ឃុំធ្មា ស្រុករំដួល។

- កម្មវិធីទី២៖ បន្តទៅពិនិត្យស្ថានភាពទឹកជំនន់នៅឃុំសំបួរ ឃុំក្រសាំង ស្រុករមាសហែក ព្រមទាំងចូលរួមប្រជុំជាមួយមន្ត្រីបច្ចេកទេស ភ្នាក់ងារកសិកម្មឃុំ ក្នុងស្រុករមាសហែក ដោយមានការចូលរួម ពីលោក មុំ សាផាន ប្រធានកសិកម្មស្រុក ជារួមដំណាំស្រូវរងផលប៉ះពាល់តិចតូច ពីទឹកជំនន់។

ចំនួនអ្នកចូលទស្សនា
Flag Counter