ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីបច្ចេកទេស បានចុះពិនិត្យដំណាំស្រូវរដូវវស្សាដុះលូតលាស់ល្អ មិនមានការយាយីពីសត្វល្អិតចង្រៃ គួរអោយកត់សំគាល់ឡើយ។ ព្រមទាំងណែនាំបន្ថែម នឹងផ្តល់ជីសម្រាប់បំប៉នស្រូវ (លើកទីពីរ) ផលិតពូជស្រូវផ្ការំដួលលើផ្ទៃដី ៣.៩០ហត របស់សហគមន៍ កសិកម្មព្រៃតាពៅ ភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ (កម្មវិធី ASPIRE 2019)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម