លោកប្រធានមន្ទីរបានចុះពិនិត្យ និងផ្តល់ការណែនាំដល់មន្ត្រីនគរបាលស្រុករមាសហែក ដើម្បីជួយតាមដានទប់ស្កាត់ការលួចនាំចូលជ្រូកខុសច្បាប់ និងផ្តល់ពូជដំឡូងមី
ចេញ​ផ្សាយ ១៦ តុលា ២០១៩
189

ថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីបសុពេទ្យខេត្ត បានចុះពិនិត្យ នឹងផ្តល់ការណែនាំ ដល់មន្ត្រីនគរបាលប៉ុស្តិ៍ច្រកខ្សែដែក ឃុំត្រស់ ស្រុករមាសហែក ដើម្បីជួយតាមដានទប់ស្កាត់ ការលួចនាំជ្រូកចូលខុសច្បាប់ពីប្រទេសជិតខាង។ កម្មវិធីទី២៖​ លោកប្រធានមន្ទីរ មន្ត្រីបច្ចេកទេសខេត្ត ស្រុក នឹងក្រុមប្រឹក្សាឃុំ បានចូលរួមប្រជុំណែនាំ នឹងផ្តល់ពូជដំឡូងមី ដល់បណ្តុំដាំដំឡូងមី នៃសហគមន៏កសិកម្មតាសួសរុងរឿង ភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក វត្តមានសមាជិកចូលរួមសរុប ៤៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter