សកម្មភាពការងាររបស់ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យ
ចេញ​ផ្សាយ ១៦ តុលា ២០១៩
110

ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ នឹងលោកស្រីប្រធានការិយាល័យក្សេត្រសាស្ត្រ នឹងផលិតភាពកសិកម្ម បានចូលរួមសិក្ខាសាលាស្តីពីការដាក់អោយប្រើប្រាស់សាកល្បងនូវប្រពន្ធ័ស្វ័យប្រកាសគុណភាពគ្រាប់ពូជនៅកម្ពុជា  នៅអគ្គនាយកដ្ឋានកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ វត្តមានចូលរួម សរុប ជាង ១០០នាក់។

លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ នឹងលោកប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចូលរួមប្រជុំបូកសរុបវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគ្រិនភាព នឹងការផ្តួចផ្តើមអោយស្ត្រីប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍នៅក្នុងភូមិ១ ផលិតផល១ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្រុមការងារការិយាល័យលើកកំពស់គុណភាពផលិតផលកសិកម្ម (GAP) នៃនាយកដ្ឋានការពារដំណាំ អនាម័យ នឹងភូតគាមអនាម័យ បានចុះត្រួតពិនិត្យវាយតម្លៃចម្ការបន្លែកសិករដែលស្នើសុំចុះបញ្ជី ចំនួន ០៨  នាក់ នៅស្រុកស្វាយទាប ស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង។

ចំនួនអ្នកចូលទស្សនា
Flag Counter