ថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ លោក ឈួន ចាន់វុឌ្ឍី តំណាងខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀង បានប្រជុំជាមួយសហគមន៍ព្រៃឈើចម្ការកូនគគីរ ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ដើម្បីពិនិត្យសកម្មភាពវឌ្ឍនភាពរបស់សហគមន៍នឹងពង្រឹងការគ្រប់គ្រងព្រៃឈើ ដីធ្លី ដែលសហគមន៍កំពុងអនុវត្តន៍អោយមានប្រសិទ្ធិភាព ទប់ស្កាត់សកម្មភាព រំលោភយកដោយខុសច្បាប់ វត្តមានចូលរួម សរុប ២៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម