លោកប្រធានមន្ទីរចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ១ខ្សែប្រវែង ៣,៥០០ម៉ែត្រ ចូលរមណីយដ្ឋានបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ១៦ តុលា ២០១៩
132

ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ ចូលរួមពិធីសម្ភោធដាក់អោយប្រើប្រាស់ផ្លូវបេតុង ១ខ្សែប្រវែង ៣,៥០០ម ចូលរមណីយដ្ឋានបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ កត្តិសង្គហបណ្ឌិត ម៉ែន សំអន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នឹងអធិការកិច្ច។

  • កម្មវិធីទី២៖ លោកជំទាវ នឹងប្រតិភូ បានបន្តដំណើរចូលរួមពិធីដាលអំបុក នៅភូមិគោកកណ្តោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ  វត្តមានចូលរួមសរុបជាង ២០០នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter