ក្រុមត្រួតពិនិត្យចរាចរសត្វ បានសហការណ៍ជាមួយសមត្ថកិច្ចមូលដ្ឋាន ល្បាត នឹងឃាត់ទុក សត្វគ្រូច១០ គក្រ នឹងស៊ុតទាចំនួន ៣០០គ្រាប់
ចេញ​ផ្សាយ ១៦ តុលា ២០១៩
128

ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ក្រុមត្រួតពិនិត្យចរាចរសត្វ បានសហការណ៍ជាមួយសមត្ថកិច្ចមូលដ្ឋាន ល្បាត នឹងឃាត់ទុក សត្វគ្រូច១០  គក្រ នឹងស៊ុតទាចំនួន ៣០០គ្រាប់ ដែលដឹកជញ្ជូនតាមម៉ូតូរឺម៉ក ចូលពីប្រទេសវៀតណាមដោយខុសច្បាប់ ព្រមទាំង ដុតកំទេចចោល នៅការិយាល័យ ផលិតកម្មបសុព្យាបាល តាមនិតិវិធី។

កម្មវិធីទី២៖ លោក ប្រាជ្ញ សាឡន ប្រធានការិយាល័យកសិកម្មក្រុងបាវិត បានចុះពិនិត្យសកម្មភាពរបស់កសិករ សាលី នៅភូមិ ត្រពាំងដៀរលើ ឃុំច្រេស ស្រុកចន្ទ្រា ពីការចិញ្ចឹមមាន់សុវត្ថិភាពចំនួនជាង ៣០០ក្បាល ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ។

កម្មវិធីទី៣៖ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះពិនិត្យជ្រូករបស់ក្រុមហ៊ុន CP ដឹកពីខេត្តសៀមរាប មកផ្គត់ផ្គង់នៅខេត្តស្វាយរៀង ចំនួន ៨៥ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter