លោកប្រធានមន្ទីរ បានចុះពិនិត្យស្ថានភាពសហគមន៍កសិកម្មចន្ទ្រាទួលស្តីរុងរឿង ឃុំចន្ទ្រា ស្រុកចន្ទ្
ចេញ​ផ្សាយ ១៦ តុលា ២០១៩
136

ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ លោកអនុប្រធានការិយាល័យកសិកម្មស្រុកចន្ទ្រា នឹង ក្រុមប្រឹក្សាឃុំចន្ទ្រា បានចុះពិនិត្យស្ថានភាពសហគមន៍កសិកម្មចន្ទ្រាទួលស្តីរុងរឿង ឃុំចន្ទ្រា ស្រុកចន្ទ្រា នឹងជួបប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលសហគមន៍ (បព្ហាទឹក នឹងពូជស្រូវតាមតម្រូវការទីផ្សារ កិច្ចសន្យាផលិតកម្មភ្ជាប់ទីផ្សារ ....) សម្រាប់ផលិតកម្មស្រូវប្រដេញទឹកស្រកចុះបច្ចុប្បន្ន។ វត្តមានចូលរួមសរុបចំនួន ១៦នាក់ ស្រី០៣នាក់។ គួរអោយកត់សម្គាល់ គឺការធ្វើស្រូវប្រដេញទឹកស្រក នៅទូទាំងឃុំ សម្រេចបានលើផ្ទៃដីចំនួនជាង ១,៦០០ហត ខ្ពស់ជាងឆ្នាំ២០១៨ រយៈពេលដូចគ្នាជាង ៦០០ហត។

កម្មវិធីទី២៖ លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ

លោក សុខ ចាន់ថន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង

លោក ប៉ែន ចាន់ធី ប្រធានការិយាលយ័ផលិតកម្ម និងបសុព្យាបាល

បានចូលរួមជាមួយ​ក្រុមទូរទស្សជាតិកម្ពុជាដើម្បីសម្ភាសន៍ជាមួយកសិករ សមាជិកសហគមន៍កសិកម្មចិញ្ចឹមមាន់យកស៊ុត នឹងការចិញ្ចឹមគោបំប៉នលក់នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ នឹងឃុំអំពិលស្រុករមាសហែក

ចំនួនអ្នកចូលទស្សនា
Flag Counter