ថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩
លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
លោក ថាច់ ផល្លាសម្បត្តិ អនុប្រធានការិយាល័យកសិឧស្សាហកម្ម
លោក សំ ឈី ប្រធានការិយាល័យកសិកម្មស្រុកស្វាយទាប នឹង
លោកប្រធានក្រុមហ៊ុន កុយ សារ៉េន
បានចុះពិនិត្យ វាយតម្លៃអំពីផលប៉ះពាល់ដោយ ជំនន់ទឹកភ្លៀង ធ្លាក់យ៉ាងគំហ៊ុក រយះពេល ០៣ថ្ងៃកន្លងមក បណ្តាលអោយប៉ះពាល់ដំណាំអំពៅស្ករជាង ១,៨០០ហិកតា ពុំទាន់មានខូចខាតទេ។ ដំណាំម្ទេសខូចទាំងស្រុងលើផ្ទៃដី ១០ហិកតា ដំណាំដំឡូងមីប៉ះពាល់០៨ហិកតា ស្ថិតនៅឃុំគគីសោម ស្រុកស្វាយទាបឃុំបុស្សមន ស្រុករំដួល។ បច្ចុប្បន្ន ក្រុមការងារបានពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់កិច្ចសហការណ៍ ក្នុងការស្តារប្រឡាយរំដោះទឹក ជំនន់ប៉ែកខាងលើ (ឃុំមនោរម្យ ស្រុកស្វាយទាប) បញ្ជៀស កាត់បន្ថយការខូចខាត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម