ថ្ងៃសៅរ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ នឹងក្រុមការងារ ចុះប្រជុំផ្សព្វផ្សាយ ឯកសារជំនួយស្មារតី របស់ក្រសួង មហាផ្ទៃ ដល់ប្រជាពលរដ្ឋ ចំនួន ០៣ ភូមិក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ វត្តមានចូលរួមសរុប ១៨៦នាក់
កម្មវិធីទី២៖លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ បានចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រដេញទឹកសម្រក នៅភូមិវាលម្អម ឃុំញរ នឹងភូមិ កោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍។
កម្មវិធីទី៣៖ លោក ប៉ែន ផល្លី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានចុះពិនិត្យការផលិតស្រូវ (ផ្ការំដួល) ដើម្បីលក់ លើផ្ទៃដីសរុប ២៥ហត របស់សហគមន៏កសិកម្មវាលខ្នាច ភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម