ថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាព បព្ហាប្រឈម នឹងទិសដៅ បន្តនៃការវិនិយោគអភិវឌ្ឍន៍ ដំណាំអំពៅស្ករខេត្តស្វាយរៀងរយៈពេល ០៩ខែ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ឯកឧត្តម សេង សិលា អភិបាលរងខេត្ត។ ដោយមានការចូលរួមពី តំណាងមន្ទីរពាក់ព័ន្ធ អភិបាលរងស្រុក ក្រុង ទាំង០៤ លោកប្រធានក្រុមហ៊ុនវិនិយោគចំនួន០៧ លោកប្រធានកសិកម្មស្រុកគោលដៅ មន្ត្រីការិយាល័យនានា សរុបចំនួន ៥៦នាក់ ស្រី០២នាក់។
កម្មវិធីទី០២៖ ឯកឧត្តមរដ្ឋលេខាធិការបានបន្តចុះពិនិត្យ សកម្មភាព ភ្ញាស់កូនមាន់លក់ របស់កសិករ អ៊ុក សាខុន នៅភូមិហែកសំណាញ់ ឃុំម៉ឺនជ័យ នឹងការអនុវត្តន៍ប្រព័ន្ធកសិកម្មចម្រុះខ្នាតតូច របស់កសិករ គឹម ផៃ នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល។ គួរអោយកត់សម្គាល់ គឺការភ្ញាស់កូនមាន់លក់ អាចរកថវិការប្រាក់ចំណូលបាន ២០០$/ខែ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម