សកម្មភាព ចុះផ្តល់បច្ចេកទេសការចិញ្ចឹមជ្រូក ការពិនិត្យស្ថានភាពដំណាំស្រូវ និងទិវាស្រែលើដំណាំស្រូវ
ចេញ​ផ្សាយ ០២ ធ្នូ ២០១៩
179

ថ្ងៃអាទិត្យ ៧កើត ខែកត្តិត ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីបសុពេទ្យស្រុករមាសហែកចុះពិនិត្យ និងផ្តល់បច្ចេកទេសបន្ថែមដល់ការចិញ្ចឹមជ្រូក នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក។

កម្មវិធីទី២៖ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងលោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោកប្រធានការិយាល័យកសិកម្មស្រុក បានចុះពិនិត្យស្ថានភាពដំណាំស្រូវ (ផ្ការំដួល) នឹងផ្តល់ការណែនាំបន្ថែមដល់បណ្តុំផលិតស្រូវលក់ ចំនួន ៥០គ្រួសារ លើផ្ទៃដី ២,២៥០ហត នៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

កម្មវិធីទី៣៖ លោក សៅ ធីតា ប្រធានសម្របសម្រួលកម្មវិធី IPM ខេត្ត បានធ្វើទិវាស្រែ លើដំណាំស្រូវ (ដំណាក់កាលដាក់ម្សៅ) នៅភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ វត្តមានចូលរួម ២០នាក់ ស្រី ១៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter