ថ្ងៃអាទិត្យ ១៤កើត ខែកត្តិត ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងមន្ត្រីចូលរួមមេទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៃទិវាបុណ្យឯករាជ្យជាតិ ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត នឹងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត។ កម្មវិធីទី២៖ លោកប្រធានមន្ទីរ នឹងក្រុមការងារចូលរួមកម្មវិធី ទទួលទានអំបុក ជាមួយប្រជាពលរដ្ឋ នៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ វត្តមានចូលរួម ជាង២០០នាក់។ ព្រមទាំងបានរៀបចំពិធីទទួលទានអំបុកនៅមន្ទីរកសិកម្មផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម