លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពស្រូវផ្ការំដួល នៃសហគមន៍កសិកម្ម និងចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីផ្សព្វផ្សាយកសិកម្ម
ចេញ​ផ្សាយ ០៥ ធ្នូ ២០១៩
132

ថ្ងៃសៅរ៍ ៥រោច ខែកត្តិត ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងភ្នាក់ងារផ្សព្វផ្សាយឃុំ ចុះពិនិត្យស្ថានភាពស្រូវផ្ការំដួល នៃសហគមន៍កសិកម្មព្រៃសាគម ឃុំពងទឹក ស្រុករំដួលក្នុងការផលិតស្រូវពូជលក់នៃកម្មវិធី ASPIRE។​

កម្មវិធីទី២៖លោកប្រធានមន្ទីរ ចូលរួមកម្មវិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី វិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្សព្វផ្សាយកសិកម្មតាស្អាង ក្រោមកិច្ចសហការណ៍រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ នឹងសាកលវិទ្យាលយ័ KANGVUN/KOREA ដោយមានការអព្ជើញចូលរួម ពីលោក បណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ។

កម្មវិធីទី៣៖ លោក ហ៊ួរ សុខម៉េង អនុប្រធានការិយាល័យក្សេត្រសាស្ត្រ ផលិតភាពកសិកម្ម លោកប្រធានកសិកម្មស្រុក នឹងមន្ត្រីបច្ចេកទេសខេត្ត ចូលរួមប្រជុំរៀបចំផែនការអាជីវកម្មភ្ជាប់ទីផ្សារ នៃបណ្តុំអាជីវកម្មបន្លែ នៅឃុំដូនសរស្រុកស្វាយជ្រំ កសិករចូលរួម៥០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter