ថ្ងៃអាទិត្យ ៦រោច ខែកត្តិត ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានកសិកម្មក្រុងបាវិត នឹងមន្ត្រីក្រុមការងារអនុវត្តន៍កម្មវិធី ASPIRE ខេត្ត ក្រុង នឹងតំណាងក្រុមប្រឹក្សាសង្កាត់បានចូលរួមប្រជុំជាមួយបណ្តុំអាជីវកម្ម ពិភាក្សាកសាងផែនការអាជីវកម្មបន្លែ ផ្គត់ផ្គង់ទីផ្សារ នៅភូមិកំពោតស្គារ សង្កាត់ច្រកម្ទេស ក្រុងបាវិត វត្តមានកសិករចូលរួម សរុបចំនួន ៤៩នាក់ ស្រី ២៨នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម