ថ្ងៃសៅរ៍ ១២រោច ខែកត្តិត ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហួរ សុខម៉េង អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោកប្រធានកសិកម្មស្រុកស្វាយជ្រំ លោកប្រធានកសិកម្មស្រុករមាសហែក បានចូលរួមកិច្ចប្រជុំ នឹងប្រគល់សម្ភារ ពូជបន្លែ០៦មុខ ជូនក្រុមបណ្តុំអាជីវកម្មបន្លែនៅភូមិអង្គ ឃុំត្រពាំងស្តៅ ស្រុករមាសហែក នឹងក្រុមបណ្តុំអាជីវកម្មបន្លែ ភូមិរំពាត់ជ្រូក ឃុំដូនសរ ស្រុកស្វាយជ្រំ វត្តមានសមាជិកចូលរួមសរុប ៩៨នាក់។ ក្រុម មន្ត្រីបច្ចេកទេសកសិកម្មស្រុករមាសហែក ចុះធ្វើការអង្កេតវាស់ស្ទង់ទិន្នផលស្រូវរដូវវស្សានៅភូមិថ្មី ភូមិចុងព្រែក ឃុំ ត្រពាំងស្តៅ ស្រុករមាសហែក ទិន្នផលមធ្យម ២,៦១០គក្រ/ហត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម