លោកប្រធានមន្ទីរ និងក្រុមការងារបានចុះពិនិត្យ និងផ្តល់ការណែនាំដល់កសិករកំពុងប្រើប្រាស់ទឹកក្រោមដីស្រោចស្រពស្រូវប្រាំង
ចេញ​ផ្សាយ ០៩ ធ្នូ ២០១៩
204

ថ្ងៃអាទិត្យ ១៣រោច ខែកត្តិត ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ លោក ហួ សុខម៉េង អនុប្រធានការិយាល័យក្សេត្រសាស្ត្រ នឹងផលិតភាពកសិកម្ម នឹងក្រុមការងារបានចុះពិនិត្យ នឹងផ្តល់ណែនាំដល់កសិករកំពុងប្រើប្រាស់ទឹកក្រោមដីស្រោចស្រពស្រូវប្រាំងក្នុងការគ្រប់គ្រងប្រើប្រាស់ទឹកអោយបានត្រឹមត្រូវ នឹងផ្អាកការធ្វើស្រែលើកទី០២ ដើម្បីបង្ការការខូចខាតដោយខ្វះទឹក នៅភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។ កម្មវិធីទី០២ ក្រុមការងារបានបន្ត ទៅពិនិត្យការនាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រៃវល្លិ៍ នឹងបានជួបពិភាក្សាជាមួយលោកប្រធានច្រកទ្វារអន្តរជាតិ ព្រៃវល្លិ៍  ភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ដើម្បីជួយសម្រួល ដល់ការនាំចេញស្រូវតាមទូកអោយបានទាន់ពេល បញ្ជៀសការកកស្ទះ នាំអោយខូចគុណភាពស្រូវ (ស្រូវសើម)។

ចំនួនអ្នកចូលទស្សនា
Flag Counter