សកម្មភាពថ្នាក់ដឹកនាំមន្ទីរចូលរួមកិច្ចប្រជុំប្រចាំថ្ងៃ
ចេញ​ផ្សាយ ០៩ ធ្នូ ២០១៩
216

ថ្ងៃអង្គារ ១៥រោច ខែកត្តិត ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩

លោក ថាច់​ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមប្រជុំបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្តប្រចាំខែវិច្ឆិកា នឹងទិសដៅ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត។

លោក ពុត កាអុល អនុប្រធានមន្ទីរ ចូលរួម វេទិការសាធារណៈ របស់ក្រុមប្រឹក្សាខេត្តនៅក្រុងបាវិត ក្រោមអធិបតីភាព ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត។

លោកស្រី ពៅធីតា អនុប្រធានមន្ទីរ ចូលរួមសិក្ខាសាលាស្តីពី ការចាត់អាទិភាពជ្រើសរើសគម្រោងបឋម នៅថ្នាក់ស្រុក នៃកម្មវិធី ASPIRE សមាសភាគ០៤ ខេត្តស្វាយរៀង នៅស្រុករមាសហែក វត្តមានចូលរួមសរុប ៣៧នាក់។

លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំពិភាក្សាសេចក្តីព្រាង គោលនយោបាយ ស្តីពីការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឋាមពលកកើតឡើងវិញក្នុងវិស័យកសិកម្ម នៅខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ។​ មន្ត្រីបសុព្យាបាលខេត្តបានចុះពិនិត្យ ការដឹកនាំជ្រូកឆ្លងកាត់លក់ទៅប្រទេសវៀតណាម របស់ក្រុមហ៊ុន សុខសារិទ្ធមានជយ័ (មានច្បាប់) ចំនួន ៥៤០ក្បាល តាមច្រកព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ (សុខភាពល្អ)។

ចំនួនអ្នកចូលទស្សនា
Flag Counter