សកម្មភាពចុះបំពេញការងាររបស់ ឯកឧត្តម គឹម​ សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងខេត្តស្វាយរៀង
ចេញ​ផ្សាយ ០៩ ធ្នូ ២០១៩
135

ថ្ងៃសុក្រ ៣រោច ខែមិគសិរ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩

ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ អមដោយ

ឯកឧត្តម សេង សីលា អភិបាលរងខេត្ត

លោក ថាច់​ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  

លោកអភិបាលរងស្រុកចន្ទ្រា

លោកអភិបាលរងស្រុកកំពង់រោទិ៍

លោកប្រធានការិយាល័យផលិតកម្ម នឹងបសុព្យាបាល

លោកប្រធានការិយាល័យកសិកម្មស្រុកកំពង់រោទិ៍

លោកប្រធានការិយាល័យកសិកម្មស្រុកចន្ទ្រា នឹង

លោកប្រធានក្រុមប្រឹក្សាឃុំទាំងពីរ បានចុះពិនិត្យស្ថានភាពផលិតស្រូវប្រាំង ការចិញ្ចឹមសត្វ នឹងទីផ្សារស្រូវ តាមកម្មវិធីមានដូចតទៅ៖

កម្មវិធីទី០១៖ ប្រតិភូបានចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំង នឹងការគ្រប់គ្រងប្រើប្រាស់ទឹក របស់សហគមន៍កសិកម្មទួលស្តីចន្ទ្រា នឹងពិភាក្សាជាមួយសមាជិកសហគមន៍នៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា អំពីការថែរទាំដំណាំ ការប្រើប្រាស់ទឹក។

កម្មវិធីទី០២៖ ប្រតិភូ បានអញ្ជើញពិនិត្យ កសិដ្ឋានចិញ្ចឹមក្របី ចំនួន១១០ក្បាល របស់កសិករ  កែវ សីណាត        នៅភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្ទ្រា នឹងផ្តល់ការណែនាំដើម្បីពង្រីក ការចិញ្ចឹម អោយបានច្រើន សម្រាប់លក់ទៅកាន់ទីផ្សារ។

កម្មវិធីទី០៣៖ ប្រតិភូបានអព្ជើញ ទៅពិនិត្យសកម្មភាពនៃការធ្វើចរាចរស្រូវ នាំចេញទៅលក់នៅប្រទេសវៀតណាម ព្រមទាំងជួបពិភាក្សាជាមួយអាជីវករ ប្រមូលទិញស្រូវ ដើម្បីស្វែងយល់ អំពីស្ថានភាពខ្សែច្រវ៉ាក់ទីផ្សារ ការដឹកជញ្ជូន ការស្តុកទុក នឹងតម្លៃ នៅចំណុចព្រំដែន (ការងាយស្រួល ការលំបាក) ព្រមទាំងផ្តល់ការណែនាំបន្ថែម ដល់អង្គភាពពាក់ព័ន្ធ ដើម្បីសម្រួលដល់ការនាំចេញអោយបានលឿន នឹងតម្លៃបានសមស្រប។

ចំនួនអ្នកចូលទស្សនា
Flag Counter