លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមន្ត្រីបច្ចេកទេស បានចូលរួម ក្នុងកម្មវិធីសម្ភោធ អណ្តូងទឹកស្អាត នឹងឡជីវឧស្ម័ន នៅឃុំតាសួស ស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ១៧ ធ្នូ ២០១៩
229

ថ្ងៃសៅរ ៤កើត ខែមិគសិរ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមន្ត្រីបច្ចេកទេស បានចូលរួម ក្នុងកម្មវិធីសម្ភោធ អណ្តូងទឹកស្អាត នឹងឡជីវឧស្ម័ន (ប្រព័ន្ធកសិកម្មចម្រុះខ្នាតតូច) ក្រោមគម្រោងរបស់អង្គការ CODO Khmer ស្ថិតនៅផ្ទះកសិករ ជាសំភាស់ (ភ្នាក់ងារសុខភាពសត្វភូមិ) ភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកត្តិសង្គហៈបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នឹងអធិការកិច្ច អញ្ជើញចូលរួមអមដំណើរដោយ លោកប្រធានអង្គការ CODO ប្រចាំប្រទេសកម្ពុជា លោកជំទាវតំណាងរាស្ត្រ មណ្ឌលស្វាយរៀង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ ​មន្ត្រីរាជការ ខេត្ត​ ស្រុក​ ឃុំ នឹងប្រជាពលរដ្ឋចូលរួមសរុបជាង ២០០នាក់។ សមិទ្ធិផលសម្រេចបានរួមមាន អណ្តូងទឹកស្អាតសរុប ៣១កន្លែង នឹង ឡជីវឧស្ម័នចំនួន  ១៥កន្លែង។  គណៈអធិបតី  ភ្ញៀវកិត្តិយស នឹងអង្គពិធី បានទស្សនាអណ្តូងទឹក សកម្មភាពប្រព័ន្ធកសិកម្មចម្រុះ មានការចិញ្ចឹមត្រី ​ការដាំដំណាបន្លែ​ ឡជីវឧស្មន៍​ ការដាំដំណាំឈើហូបផ្លែក្នុងកសិដ្ឋានខ្នាតតូច។

ចំនួនអ្នកចូលទស្សនា
Flag Counter