មន្ត្រីគម្រោង និងបុគ្គលិក IMB បានសហការណ៍ជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំគោលដៅ ចុះពិនិត្យផ្ទាល់ដល់ផ្ទះកសិករនៃក្រុម IGRF/ASPIRE/S-RET
ចេញ​ផ្សាយ ១៧ ធ្នូ ២០១៩
270

ថ្ងៃសុក្រ​ ១០កើត ខែមិគសិរ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីគម្រោង និងបុគ្គលិកក្រុមហ៊ុន​ IMB បានសហការណ៍ជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំគោលដៅបានចុះពិនិត្យផ្ទាល់ដល់ផ្ទះកសិករនៃក្រុម IGRF/ASPIRE/ S.RET ដែលមានចំណាប់អារម្មណ៍ចំនួន០៩នាក់ ចង់ប្រើប្រាស់សូឡាបូមទឹក មិនប្រើអាគុយរបស់ក្រុមហ៊ុន IMB លើការស្រោចស្រពដំណាំបន្លែរបស់កសិករតាមឃុំគោលដៅរបស់គម្រោង នៅស្រុករំដួល នឹងស្រុករមាសហែក។

កម្មវិធីទី២៖ មន្ត្រីបច្ចេកទេស ខេត្ត ស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ ចុះពិនិត្យ នឹងផ្តល់ការណែនាំបន្ថែម ដល់កសិករ ចាន់ថន សមាជិកសហគមន៍កសិកម្មទងធ្លកក្នុងការចិញ្ចឹម គ្រួចយកសាច់លក់ នៅភូមិដូនទង ឃុំធ្លក ស្រុកស្វាយជ្រំ។

គួរអោយកត់សម្គាល់ គឺរយៈពេលចញ្ចឹម ៣០ថ្ងៃ អាចលក់បានតម្លៃ ៣,០០០៛ /ក្បាល ទទួលបានប្រាក់ចំណេញ ចំនួន ១,៥០០៛/ ក្បាល នឹងមានទីផ្សារល្អ (អតិថិជន កម្មកររោងចក្រ)។

កម្មវិធីទី៣៖ លោកប្រធានមន្ទីរ នឹងមន្ត្រីចូលរួមកម្មវិធីប្រគល់សម្ភារៈមានដូចជា សំណាញ់ ផ្ទាំងផ្លាស្ទិក UV ជូន សមាជិកសហគមន៍សាក់ (SAC) ចំនួន ៤៩គ្រួសារសម្រាប់ដាំបន្លែសុវត្ថិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter