ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ កម្មវិធីទិវាប្រមូលផលអំពៅស្ករឆ្នាំ២០១៩ បានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួម លោក ខាន់ សំបាន ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម លោកប្រធាន អនុប្រធានមន្ទីរ នឹងមន្ត្រីកសិកម្មខេត្ត ស្រុក លោកតំណាងសាលាខេត្ត លោកអភិបាលស្រុកស្វាយទាប លោកមេឃុំទាំង០៤ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋចូលរួមសរុប ជាង ៤០០នាក់ នៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប។
កម្មវិធីទី០២៖ ក្រុមការងារ បានបន្តកិច្ចប្រជុំពិភាក្សា អំពីនីតិវិធីបែបបទនៃការដឹកជញ្ជូនផលិតផលអំពៅទៅកាន់រោងចក្រ រវាងក្រុមហ៊ុន នឹងលោកអគ្គនាយករងរោងចក្រស្ករ TTC ខេត្តតៃនិញ ប្រទេសវៀតណាម។ គួរអោយកត់សម្គាល់គឺ តម្លៃអំពៅវត្ថុធាតុដើម ឆ្នាំ២០១៩ ធ្លាក់ចុះខ្លាំងប្រមាណ30-32 $/តោន ប្រហាក់ប្រហែលនឹងឆ្នាំ២០១៨ បើធៀបនឹងឆ្នាំ២០១៧ មានតម្លៃ 40$/តោន (កម្រិតជាតិស្ករ 10 ccs) បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ផែនការផលិតកម្មរបស់ខេត្តនាឆ្នាំ២០២០ ខាងមុខនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម