សកម្មភាពចុះបំពេញការងាររបស់ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២៧ មករា ២០២០
243

ថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ អមដំណើដោយលោក កែ មុន្នីវុទ្ធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ នឹងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម នឹងលោកប្រធានមន្ទីរបានចុះពិនិត្យស្ថានភាពដីឃុំព្រៃតាអី ស្រុកស្វាយទាប។

កម្មវិធីទី២៖ បានអញ្ជើញពិនិត្យសកម្មភាពចិញ្ចឹមមាន់សុវត្ថិភាព របស់កសិករ ឆឹង សារ៉ន សមាជិកសហគមន៍កសិកម្មម្រាមថ្មី ឃុំម្រាម ស្រុករមាសហែក។

កម្មវិធីទី៣៖ បានអញ្ជើញ ពិនិត្យសកម្មភាពប្រព័ន្ធកសិកម្មចំរុះខ្នាតតូច របស់ ពៅ សារ៉ូត សមាជិកសហគមន៍កសិកម្ម ម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក។ គួរអោយកត់សម្គាល់ គឺ គាត់ទទួកបានចំណូលពីការលក់បន្លែ លក់ត្រី មាន់ ជាមធ្យមទទួលបានប្រាក់ចំណូលពី ១,៥០០,០០០ -  ២,០០០,០០០ រៀល/ខែ។

លោកប្រធានការិយាលយ័កសិកម្មស្រុកកំពង់រោទិ បានដឹកនាំមន្ត្រី ចុះប្រជុំផ្សព្វផ្សាយ អំពីការថែទាំសុខភាពសត្វក្នុងរដូវក្តៅ ជាពិសេសការពារទប់ស្កាត់ជំងឺអុតក្តាមគោ ក្របី ព្រមទាំងចែកថ្នាំព្យាបាលជំងឺដល់កសិករចំនួន៤៤នាក់ នៅភូមិអង្គក្តួច ឃុំព្រះពន្លា ដើម្បីព្យាបាល គោ ក្របីចំនួន៦០ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter