ថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សៅ ធីតា ប្រធានកម្មវិធី IPM ខេត្ត លោក ថាច់ ផល្លាសម្បត្តិ អនុប្រធានការិយាល័យកសិឧស្សាហកម្ម លោក សំ ឈី ប្រធានការិយាល័យកសិកម្មស្រុកស្វាយទាប បានចុះពិនិត្យ អំពីស្ថានភាពនៃការវិនិយោគរបស់ក្រុមហ៊ុន កុយ សារ៉េន ក្រុមហ៊ុនសូផាតសំណាង ក្នុងការដាំដំណាំ នៅតាមភូមិសាស្ត្រជាប់ព្រំប្រទល់នៃប្រទេសវៀតណាម ( ឪឡឹក ៨៣ហិកតា ល្ងរ ២១ហិកតា ដោយប្រើប្រាស់ទឹកក្រោមដី ព្រមទាំងផ្តល់ការណែនាំ អំពីការគ្រប់គ្រង ថែទាំដំណាំ នារដូវក្តៅ បញ្ជៀសការខូតខាតដោយខ្វះទឹក នឹងការកម្ចាត់សត្វល្អិតចង្រៃ ជំងឺ យាយីបំផ្លាញដំណាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម