មន្រ្តីពេទ្យសត្វស្រុករមាសហែកបានចុះប្រជុំផ្សព្វផ្សាយ និងចែកថ្នាំព្យាបាលសត្វសង្ស័យឈឺជំងឺអុតក្តាម (FMD)
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២០
148

ថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុង ច័ន្ទលាភី មន្រ្តីពេទ្យសត្វស្រុក នឹងក្រុមប្រឹក្សាឃុំអំពិល  ស្រុករមាសហែកបានចុះប្រជុំផ្សព្វផ្សាយ និងចែកថ្នាំព្យាបាលសត្វសង្ស័យឈឺជំងឺអុតក្តាម (FMD) នៅភូមិចំនួន ០៤ភូមិ ក្នុងឃុំ  សរុបរួមសត្វឈឺ ២៣៤ក្បាល (គោ១៨១ ក្បាល ក្របី៥៣ក្បាល) ស្មើ ៩១គ្រួសារ សត្វកំពុងព្យាបាលចំនួន ២៣១ក្បាល (គោចំនួន១៧៨ក្បាល និងក្របី ៥៣ក្បាល) សត្វងាប់ (កូនគោ) ចំនួន០៣ក្បាល។​

ចំនួនអ្នកចូលទស្សនា
Flag Counter