ថ្ងៃអង្គារ៍ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ផ្នែកពេទ្យសត្វស្រុករំដួលបានចុះផ្សព្វផ្សាយ និងចែកថ្នាំព្យាបាលសត្វគោ ក្របី ដែលកើតជំងឺអ៊ុតក្តាមនៅឃុំធ្មាបានចំនួន០២ភូមិ។ ភូមិធ្មាសត្វសរុប ១៨៤ ក្បាល ស្មើនិងចំនួន ៧៣គ្រួសារ (គោ ១២៨ក្បាល ក្របី ៥៦ក្បាល) ក្នុងនោះសត្វដែលព្យាបាលជាមានចំនួន ៥៦ក្បាល (គោ) សត្វងាប់ ០១ក្បាល។ ភូមិត្រពាំងពោនសត្វសរុប ១៣៨ក្បាល ស្មើនិងចំនួនគ្រួសារ ៦៧គ្រួសារ (គោ ៩៧ក្បាល) និង (ក្របី៤១ក្បាល) ក្នុងនោះសត្វដែលព្យាបាលជាមានចំនួន ៦៧ក្បាល (គោ ៤៨ក្បាល)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម