ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០លោក ប៉ែន ផល្លី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មទងធ្លករីកចំរើននៅភូមិដូនទង ឃុំធ្លក ស្រុកស្វាយជ្រំ ស្តីពីលទ្ធផលសម្រេចបានប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០។ វត្តមានចូលរួមមាន តំណាងកសិកម្មស្រុកស្វាយជ្រំ លោកមេឃុំធ្លក លោកមេប៉ុស្តិ៍រដ្ឋបាលឃុំធ្លក តំណាងមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង និងសមាជិកសហគមន៍កសិកម្មសរុប៩១នាក់ ស្រី ៤៧នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម