ថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដំណាំអំពៅស្ករ របស់ ក្រុមហ៊ុន សូផាតសំណាង នៅភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ត្រូវជនមិនស្គាល់មុខបានលួចដុត កាលពីល្ងាចថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ បណ្តាលឱ្យឆេះអស់ចំនួន ៨៣ ហិកតា។ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង នឹងក្រុមការងារ បានចុះពិនិត្យអំពីស្ថានភាព នឹងពិភាក្សាគ្នារកដំណោះស្រាយ ប្រមូលផលអំពៅឆេះអោយអស់ នឹងដឹកជញ្ជូនទៅកាន់រោងចក្រស្ករសខេត្តតៃនិញ (ប្រទេសវៀតណាម) ក្នុងរយៈពេល ០៣ថ្ងៃ យ៉ាងយូរ ដោយប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក នឹងសុំនាំម៉ាស៊ីនកាត់ប្រមូលផលចំនួន ០៣គ្រឿង ក្នុងការអនុវត្តឱ្យបានទាន់ពេលវេលា ព្រមទាំងវិធានការណ៍នានា ដើម្បីការពារដំណាំអំពៅក្នុងរដូវស្ងួតនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម