ដំណាំអំពៅស្កររបស់ក្រុមហ៊ុនកុយសារ៉េន ត្រូវបានឆេះអស់ចំនួន២០ហិកតា កាលពីរថ្ងៃទី១២​ ខែកុម្ភៈឆ្នាំ២០២០
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២០
128

ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ថាច់ ផល្លាសម្បត្តិ អនុប្រធានការិយាលយ័កសិឧស្សាហកម្ម បានចុះពិនិត្យ នឹងពិភាក្សាជាមួយ ក្រុមហ៊ុនកុយសារ៉េន ដើម្បីរកដំណោះស្រាយករណីយ ដំណាំអំពៅឆេះអស់ចំនួន២០ហិកតាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៣:00  រសៀល នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប។ ការសន្និដ្ឋាន មូលហេតុដែលមានការឆេះអាចបណ្តាលមកពី ជនមិនស្គាល់មុខលួចដុត អ្នកជក់បារីបោះកន្ទុយបារី។ ផែនការបន្ទាប់ត្រូវពន្លឿនការបញ្ជូនទៅកាន់រោងចក្របានទាន់ពេល ដើម្បីកាត់បន្ថយការស្ងួតស្រកទម្ងន់អំពៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter