ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០
លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង
លោក អ៊ុក ចន្ថា ទីប្រឹក្សាគ្រប់គ្រងកសិកម្ម
លោក ប៉ែន ផល្លី ប្រធានការិយាល័យសហគមន៍កសិកម្ម
លោក ប្រាក់ សុខា អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករមាសហែក
បានចូលរួមមហាសន្និបាតសហគមន៍កសិកម្មម្រាមថ្មី ស្តីពីលទ្ធផលសម្រេចបានប្រចាំឆ្នាំ២០១៩ និងទិសដៅ២០២០ នៅភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
គោលបំណង
១.វាយតម្លៃសសមិទ្ធផល
២.ពិនិត្យមុខរបរ និងដើមទុន
៣.បម្រែបម្រួលសមាជិកក្នុងក្រុម និងសមាជិកថ្មីដែលចង់ចូលរួម
៤.ធ្វើការពិចារណាស្វែងរកដៃគូរ
ជាមួយផងនេះលោកប្រធានបានអោយសហគមន៍ធ្វើការពិចារណាដើម្បីបង្កើតមុខរបរបន្ថែម និងធ្វើការចុះកិច្ចសន្យាជាមួយដៃគូរ និងធ្វើការជួបពិភាក្សាជាមួយវិស័យឯកជន អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកប្រមូលទិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម