ក្រុមការងារអធិការកិច្ចបានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម នៅក្រុងបាវិតបានចំនួន០៥ដេប៉ូ
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២០
232

ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារអធិការកិច្ចបានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម នៅក្រុងបាវិតបានចំនួន០៥ដេប៉ូ ។ ក្រុមការងារបានសង្កេតមើលនូវប្រភេទសម្ភារកសិកម្ម តាមដេប៉ូនីមួយៗពុំមានកើតឡើងនូវប្រភេទសម្ភារកសិកម្មខុសច្បាប់ ឬបទល្មើសទេ៖

- រាល់ដេប៉ូលក់សម្ភារកសិកម្មមានការយល់ដឹងពីបច្ចេកទេស  និងការប្រើប្រាស់សម្ភារកសិកម្មបានច្រើន

- ក្រុមការងារក៏បានធ្វើការណែនាំបន្ថែមពីការអនុវត្តន៍ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដល់អាជីវករនៅតាមដេប៉ូនីមួយៗផងដែរ

ចំនួនអ្នកចូលទស្សនា
Flag Counter