ករណីឃាត់ទុករថយន្តដឹកជ្រូករស់ចំនួន ១៤ក្បាល ដោយផុតសុពលភាពនៃលិខិតអនុញ្ញាតិ
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២០
136

នៅយប់ ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារត្រួតពិនិត្យចរាចរសត្វខេត្ត បានត្រួតពិនិត្យ នឹងឃាត់ទុករថយន្តដឹកជ្រូក ០១គ្រឿង ពាក់ស្លាកលេខស្ទឹងត្រែង 2 A 0279 ម៉ាក HYUNDAI LIBERO ព័ណ៌ស ទម្ងន់០១តោន បើកបរដោយ ឈ្មោះ តន់ សាផាត ភេទប្រុស  មានទីលំនៅបច្ចុប្បន្ន នៅភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ដឹកជ្រូករស់ចំនួន ១៤ក្បាល របស់ក្រុមហ៊ុន ចាន់ ធូ ដឹកជញ្ជូនសត្វផុតសុពលភាពនៃលិខិតអនុញ្ញាតិ ទីតាំងឃាត់រថយន្ត នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ។ មធ្យោបាយនឹងសត្វបាននាំយកមករក្សាទុក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់វិធានការណ៍បន្តតាមនិតិវិធី ។

ចំនួនអ្នកចូលទស្សនា
Flag Counter