កិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ចេញ វិធានការគ្រប់គ្រង និងទប់ស្កាត់ការផ្ទុះឡើងការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២០
133

ថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ នឹងដាក់ចេញវិធានការគ្រប់គ្រង នឹងទប់ស្កាត់ការផ្ទុះឡើងការឆ្លងរាលដាលនៃជម្ងឺផ្តាសាយបក្សី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ នឹង ឯកឧត្តម សេង សិលា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក ហ៊ុល ដាវុន អគ្គនាយករង នៃអគ្គនាយកដ្ឋាន សុខភាពសត្វ នឹងផលិតកម្មសត្វ លោក លោកស្រីតំណាងមន្ទីរនានា ជុំវិញខេត្ត លោកអភិបាលក្រុងស្រុក លោកប្រធានការិយាល័យកសិកម្ម ធម្មជាតិ បរិស្ថានស្រុក លោកប្រធានការិយាល័យសេដ្ឋកិច្ច នឹងអភិវឌ្ឍសហគមន៍ ក្រុង នឹងមន្ត្រីបសុពេទ្យខេត្ត សរុបវត្តមានចូលរួមចំនួន ៧១នាក់, ស្រី ១២នាក់ (នៅសាលាខេត្ត )។

កម្មវិធីទី០២៖ ឯកឧត្តម គឹម សុន បានចុះពិនិត្យសកម្មភាពនៃការចរាចរ កសិផល ផលិតផលសត្វ នៅច្រកទ្វារ ព្រំដែនទ្វេភាគីសំរោង ឃុំសំរោង ស្រុកចន្ទ្រា។

ចំនួនអ្នកចូលទស្សនា
Flag Counter