ថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានការិយាល័យផលិតកម្មបសុព្យាបាល មន្ត្រីបច្ចេកទេស បានចូលរួមផ្តល់ពូជមាន់ ដល់បណ្តុំចិញ្ចឹមមាន់ នៃសហគមន៍កសិកម្មម្រាមថ្មីចំនួន ៤៨គ្រួសារ នឹងកូនមាន់ពូជសរុប ១ ៩២០ ក្បាល បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលបច្ចេកទេសនៃការចិញ្ចឹមសត្វល្អ (កម្មវិធី ASPIRE)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម