ខណ្ឌរដ្ឋបាលជលផលស្វាយរៀង ចេញបង្រា្កបបទល្មើសនេសាទចំនួន ០២កន្លែង នៅស្រុករំដួល និងស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ០៣ មីនា ២០២០
149

ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមមន្ត្រីខណ្ឌ សង្កាត់ ផ្នែករដ្ឋបាលជលផលស្វាយរៀងបានចេញបង្ក្រាបបទល្មើសនៅចំណុចឃុំស្វាយចេក ស្រុករំដួល ជាលទ្ធផលបង្ក្រាបបាន៖

- លូស្បៃមុងចំនួន ០២មាត់

- របាំងស្បៃមុងចំនួន ១២០ម៉ែត្រ

- បង្គោលឬស្សីចំនួន ៤៥ដើម

ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងខណ្ឌ ផ្នែកជលផលបានចុះបង្ក្រាបបទល្មើសជលផល នៅចំណុចឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ជាលទ្ធផលបង្ក្រាបបានរួមមាន ៖

- លូស្បៃមុងចំនួន  ១២មាត់

- របាំងស្បៃមុងចំនួន ២៧០ម៉ែត្រ

- បង្គោលឬស្សីចំនួន ១០៩ដើម                  

ចំនួនអ្នកចូលទស្សនា
Flag Counter