កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០១៩ របស់ខេត្តស្វាយរៀង
ចេញ​ផ្សាយ ២០ មីនា ២០២០
387

ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម  សេង សីលា  អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ដែលមានសមាភាពចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការ តំណាងក្រុមហ៊ុន​ អង្គការ និងដៃគូរអភីវឌ្ឍនានា។​ លោកប្រធានមន្ទីរបានធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលការងាសម្រេចបានក្នុងឆ្នាំ២០១៩ ជូនអង្គប្រជុំទាំងមូលមានដូចតទៅ៖

I.លទ្ធផលការងារសម្រេចបាន

១.អាកាសធាតុ

កម្ពស់ទឹកភ្លៀង​ជាមធ្យមចំនួន ១ ៣៦៩ម.ម​​ ធៀបឆ្នាំមុនទាបជាង ៣០៦ម.ម។

ក.គ្រោះធម្មជាតិរាំងស្ងួត ដើមរដូវវស្សាបានគ្របដណ្តប់លើ ០​៣ស្រុក ​០១ក្រុង​ ១១ឃុំសង្កាត់ (រយៈពេល២៧ថ្ងៃ ចាប់ពី​ដើមខែកក្កដា ដល់ដើមខែសីហា ឆ្នាំ២០១៩ ផ្ទៃដីដំណាំស្រូវប៉ះពាល់ (រាំងស្ងួត) សរុប ២ ៨៨៨ហ.ត។

            ខ.ទឹកជំនន់ទន្លេមេគង្គ បានគ្របដណ្តប់លើ ​២ស្រុក ​​ ៧ឃុំ (ស្រុករមាសហែក និងស្រុកកំពង់រោទ៍) រយៈពេល១៣ថ្ងៃក្នុងខែកញ្ញា ឆ្នាំ២០១៩ ផ្ទៃដីដំណាំស្រូវប៉ះពាល់សរុប ៥១០ហ.ត។

២.ការងារដាំដុះ​​​

             ក.ការផលិតស្រូវប្រចាំឆ្នាំ២០១៩-២០២០)

- ផ្ទៃដីអនុវត្តន៍សរុប          ១៨៩ ៩២២ ហ.ត

- ផ្ទៃដីខូចខាតសរុប          ២៤៣ ហ.ត

- ផ្ទៃដីប្រមូលផលសរុប    ១៨៩ ៦៧៩ ហ.ត

- ទិន្នផលជាមធ្យម            ២ ៩៨៧ គ.ក្រ/ហ.ត     

- បរិមាណផលស្រូវសរុប  ៥៦៦ ៥១០ តោន

តុល្យភាពស្បៀងប្រចាំឆ្នាំ២០២០

- ក្នុងកម្រិតខេត្ត  ស្បៀងសល់គិតជាអង្ករសរុប ២២៣ ៣៧៧ តោន ជាស្រូវចំនួន ៣៤៩ ០២៧ តោន

          - ក្នុងកម្រិតសហគមន៍ ខ្វះស្បៀងជាអង្កររយៈពេលខ្លីចំនួន ១ ៧៥០ តោន ជាស្រូវ ចំនួន ២ ៧៣៤ តោន។    

  ខ.ដាំដំណាំរួមផ្សំ កសិឧស្សាហកម្ម និងប្រមូលផលប្រចាំឆ្នាំ២០១៩-២០២០ (លក្ខណៈគ្រួសានិងក្រុមហ៊ុន)

លើផ្ទៃដីសរុប ១៧ ១៥១ ហ.ត ស្មើនឹង ៧៥.៨៨%  នៃផែនការ ២២ ៦០០ ហ.ត ធៀបឆ្នាំ២០១៨  ខ្ពស់ជាងចំនួន ២២១ ហ.ត  ក្នុងនោះ បែងចែកតាមប្រភេទដំណាំដូចជា៖

- ដំទ្បូងឈើ           ៦ ៤៥២ ហ.ត ប្រមូលផល ៦ ៣៦២ ហ.ត បរិមាណផល សរុប ១២៦ ០៦៨ តោន

- ដំទ្បូងជ្វា​              ១៤៨ ហ.ត  ប្រមូលផល ១៤៨ ហ.ត បរិមាណផល សរុប ១ ៤៣៦ តោន

- បន្លែគ្រប់មុខ         ៤ ០១៥ ហ.ត ប្រមូលផល ៤ ០១៥ ហ.ត បរិមាណផលសរុប ៤១ ៩៥១  តោន

- ​អំពៅគ្រប់ប្រភេទ  ៦ ៥៣៦ ហ.ត ប្រមូលផល៦ ៥៣៦ ហ.ត បរិមាណផលសរុប ៣២៤ ១២០ តោន

 

៣.ការងារផលិតកម្ម និងបសុព្យាបាល

 ក.ចិញ្ចឹមគោក្របី​សរុប ​​​២២៨ ៧៩៨ក្បាល (គោ​​​១៣២ ៨៤៦ ក្បាល ក្របី ៩៥ ៩៥២ក្បាល)​ ​​​    ជ្រូកសរុប ចំនួន៨៤ ២៣២ក្បាល មាន់ទានិងបក្សីផ្សេងៗសរុប ១ ៧៣៧ ៥០៧ក្បា​ល។

.គោក្របី​បានទទួលចាក់វាក់សាំង ៨១ ៤៣៧ក្បាល គោ ​​​​៣៦ ១៦២ក្បាល។

គ.ការកែលំអរពូជសត្វ បង្កាត់ពូជជ្រូកសិប្បនិមិត្តបានចំនួន៤ ៩៥២ ក្បាល (ពូជយ៉កសៀ) និងពូជគោ ១២០ ក្បាល។

ឃ.ការចិញ្ចឹមលក្ខណៈកសិដ្ឋាន  កសិដ្ឋានចិញ្ចឹមសត្វ​ជ្រូកខ្នាតតូចចាប់ពី ១៥-៥០ ក្បាល សរុប ២៤៣ កន្លែង

និងកសិដ្ឋានខ្នាតមធ្យមមានចំនួន ២១ កន្លែង​  (ចិញ្ចឹមជ្រូក​ចាប់ពី ១០០-៥០០ក្បាល)  និងកសិដ្ឋាន  ចិញ្ចឹមជ្រូកខ្នាតធំ (CP) មាន០១កន្លែង  (ចិញ្ចឹមជ្រូកចំនួន ១៤ ០០០ ក្បាល)។

ង.ការងារចរាចរសត្វ-បានសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធតាមដានទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក តាមច្រករបៀងព្រំដែនបានសរុប ៦៧ ករណី  ឃាត់ទុកនូវជ្រូករស់​សរុប ៦៦៧ ក្បាល ​​ បាន​ដោះស្រាយតាមនីតិវិធីផ្លូវច្បាប់រួចហើយ និងឃាត់ទុកដុតកំទេចចោលនៅនឹងកន្លែងចំនួនសាច់ជ្រូកសរុប ២ ៦៤៥ គ.ក្រ។

-ជំងឺប៉េស្តជ្រូកអាហ្វ្រិក  បានប៉ះពាល់ដល់សត្វជ្រូកស្លាប់សរុប ៩៥ក្បាល ​(ភូមិ ឬស្សីជួរខាងត្បូងចំនួន ៩១ ក្បាល និងភូមិឬស្សីជួរខាងជើងចំនួន០៤ក្បាល) ដុតកំទេចចោល ២៨ក្បាល   ​នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ។

-បានបើកកម្មវិធីផ្សព្វផ្សាយស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅទូទាំងខេត្តសរុប ៧៣លើក វត្តមាន ចូលរួមសរុប ២ ៣៤២នាក់ ស្រ្តី ១ ៦៣២នាក់ បាញ់ថ្នាំ (សម្លាប់មេរោគ) ជីវសុវត្ថិភាពសត្វបាន ៤៣លើក​សរុប ៦៨២គ្រួសារ /៦៨២ទ្រុង សត្វជ្រូករស់ចំនួនសរុប ៣ ៨៨២ក្បាល។

 -បានសហការណ៍ជាមួយនគបាលស្រុក និងប៉ុស្តព្រំដែនបុស្សមន ឃុំបុស្សមន ស្រុករំដួលបានឃាត់ រថយន្តចំនួន ០៤គ្រឿង  និងសត្វជ្រូករស់ចំនួន ៣០០ក្បាល (ខុសនីតិវិធីច្បាប់) នាំមកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  ក្នុង   គោលបំណងនាំចេញទៅប្រទេសវៀតណាម ​​ព្រមទាំងយកសំណាកទៅវិទ្យាស្ថានស្រាវជ្រាវ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ និងបានអនុវត្តន៍វិធានការបសុពេទ្យតាមនីតិវិធី។

-បានត្រួតពិនិត្យការដឹកនាំសត្វជ្រូកពីប្រទេសថៃឆ្លងកាត់ទៅប្រទេសវៀតណាម (មានច្បាប់) សរុបចំនួន ៥ ៣០០ ក្បាល សរុបក្រុមហ៊ុន០៥ (ក្រុមហ៊ុនអង្គរសុខសារិទ្ធមានជ័យ ក្រុមហ៊ុនដានីដេង​ ក្រុមហ៊ុនចាន់ធូ ក្រុមហ៊ុនលឹមស៊ីវម៉ី)។ ឆ្លងកាត់តាមច្រកប្រឡាយសូផា ឃុំបន្ទាយក្រាំង ច្រកព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ច្រកតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ។

- មន្រ្តីពេទ្យសត្វខេត្ត ស្រុកបានសហការណ៍ជាមួយក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះយកវត្ថុវិភាគបក្សី (មាន់ទា) ចំនួន ២៤០សំណាក ស្មើនឹង ២៤០ក្បាល  ជ្រូកចំនួន ៥៧សំណាក ស្មើនឹង ៥៧ក្បាល និងជំងឺអុតក្ដាម (គោក្របី) ១២សំណាក ស្មើនឹង ១២ក្បាល គិតទូទាំងខេត្តស្វាយរៀង។

ច.កម្មវិធីទ្បជីវឧស្ម័ន​ 

- សម្រេចបានចំនួន៧០ទ្ប/កន្លែង ប្រចាំឆ្នាំស្មើនឹង២៨% ( សរុបពីដើមមកចំនួន ៤ ០៩១ទ្ប)។

.ការងារព្រៃឈើ

- ចុះបង្រ្កាបបទល្មើសបានចំនួន ៥៦លើក ពុំមានជួបប្រទះបទលើ្មសទ្បើយ។

- សហគមន៍ព្រៃឈើចំនួន ០៦កន្លែង បានដំណើរការបណ្តុះកូនឈើគ្រប់ប្រភេទចំនួន​១៨ ៦០៦ដើម​

- បានបណ្តុះកូនឈើចំនួន ០៤កន្លែង ស្មើនិងកូនឈើចំនួន៥៨ ៦០០ដើម និងបែងចែកចាយកូនឈើ ជូនប្រជា ពលរដ្ឋសម្រាប់ដាំតាមសហគមន៍ និងទីសាធារណៈចំនួន ៥៧ ០០០ដើម។

- ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានក្រោមច្បាប់ ៥៤លើក វត្តមានចូលរួម ១ ៣២៨នាក់ និងចែកផ្សាយឯកសារ ១២ច្បាប់

- បានប្រារព្ធពិធីបុណ្យរុក្ខទិវា  (ថ្នាក់ខេត្ត) លើផ្ទៃដី០២ហ.ត ព្រមទាំងដាំកូនឈើរយៈវែងចំនួន ៣ ១៥០ ដើម  ​និងផ្តល់កូនឈើជូនដល់អ្នកចូលរួម ៣៥០ដើម  ដែលមានវត្តមាន (ព្រះសង្ឃ មន្រ្តីរាជការនិងប្រជាពលរដ្ឋចូលរួមដាំ សរុប ៥៥០នាក់ស្ថិតនៅវត្តជ្រៃធំ ភូមិជ្រៃក្តោង ឃុំជ្រៃធំ ស្រុករមាសហែក ។

៥.ការងារជលផល

- ចុះបង្រ្កាបបទល្មើសនេសាទបានចំនួន ៥៧ករណី រឹបអូស និងដុតបំផ្លាញចោល រួម​មាន៖ លូស្បៃមុង១១៤មាត់

របាំងស្បៃមុង ១ ៣៦០ម៉ែត្រ បង្គោលឬស្សី ៥៧២ដើម និងអាគុយឆក់ ០៣គ្រឿង   ។

- ផ្សព្វផ្សាយលិខិតបទដ្ឋានក្រោមច្បាប់ចំនួន៣៥លើក វត្តមានចូលរួម ១ ៣១៥នាក់ ស្រ្តី ៥៨៩នាក់។

- ស្រះចិញ្ចឹមត្រីសរុបចំនួន ​៤៥០ស្រះ ដាក់កូនត្រីចិញ្ចឹមចំនួន ​២១០ ០០០ក្បាល និងកន្លែងផលិតកូនត្រី  ខ្នាតតូចចំនួន ០៥កន្លែង។  

- បានប្រារព្ធពិធីទិវាមច្ឆាជាតិ (ថ្នាក់ខេត្ត) ព្រលែងពូជកូនត្រីមានចំនួន ១០០ ០០០ក្បាល ដែលមានវត្តមាន ចូលរួមសរុប៦៣០នាក់  ​ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ​ក្រុងស្វាយរៀង ។

៦.ការងារគ្រឿងយន្តកសិកម្ម

            -​ ចុះសម្រង់បញ្ជីស្ថិតិគ្រឿងយន្តកសិកម្មគ្រប់ប្រភេទសរុប ៤៦ ៧៧០គ្រឿង (ត្រាក់ទ័រគ្រប់ប្រភេទ​សរុប ២ ៤៦២ គ្រឿង គោយន្តចំនួន​ ១១ ៣២៩គ្រឿង)។

            - បានសហការជាមួយនាយកដ្ឋានវិស្វកម្មកសិកម្ម រៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ ថែទាំគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មចំនួន ០១វគ្គ ជូនកសិករ នៅឃុំម្រាម ស្រុករមាសហែក។

៧.ការងារសហគមន៍កសិកម្ម

- សហការណ៍ជាមួយ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានប្រជុំធ្វើបច្ចុប្បន្នភាព សហគមន៍កសិកម្ម ទូទាំងខេត្តឆ្នាំ២០១៨-២០១៩  វត្តមានចូលរួមសរុប ៩០នាក់។

- ប្រារព្ធវេទិការជំរុញការនាំចេញកសិផលតាមរយៈកិច្ចសន្យាផលិតកម្មបានចំនួន០២លើក នៅស្រុករមាសហែកនិងស្រុកស្វាយជ្រំ ដែលមានវត្តមានចូលរួមសរុប ៩២នាក់ និងបានបើកមហាសន្និបាត​ឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ ​បាន​ ៥៧សហគមន៍ ស្មើ ៥៧លើក វត្តមានចូលរួម​១ ៩៩៥ នាក់ ស្រី្ត ៨៤៩នាក់។

- សហគមន៍កសិកម្មចំនួន ៣សហគមន៍ នៅស្រុករមាសហែកបានចុះកិច្ចសន្យាចិញ្ចឹមគោបំប៉នលក់ចំចំនួន ៤៦ក្បាលជាមួយក្រុមហ៊ុន (N K V C)។

- សហគមន៍កសិកម្មចំនួន ៣៦សហគមន៍បានចុះកិច្ចសន្យាផលិតពូជស្រូវ លើផ្ទៃដីសរុប ១០០ហ.ត (ពូជស្រូវ ផ្ការំដួល និងសែនក្រអូប) ក្នុងសហគមន៍ កសិកម្ម ៨៧ហ.ត ស្មើនិង៨៧% នៃផែនការ១០០ហ.ត ដើម្បីមកផ្គត់ផ្គង់ក្នុងខេត្ត។

            - បានបណ្តុះបណ្តាលសាលារៀនស្រែកសិករអំពីវិធានការចំរុះគ្រប់គ្រងដំណាំស្រូវ និងចុះវិភាគប្រព័ន្ធក្សេត្របរិស្ថាន ជំងឺប្លាស់ និងវិធីសាស្រ្តកម្ចាត់ កាត់បន្ថយការប្រើប្រាស់ថ្នាំពុល  វត្តមានកសិករចូលរួម ២០នាក់ ស្រី១៨នាក់។

            - ប្រជុំជាមួយក្រុមបណ្តុំអាជីវកម្មនៃសហគមន៍កសិកម្ម  ពិភាក្សាកសាងផែនការអាជីវកម្ម  បន្លែផ្គត់ផ្គង់ទីផ្សារ ចំនួន០៦លើក វត្តមានចូលរួមសរុប ២៩០នាក់ ស្រ្តី ៤៨នាក់ កម្មវិធី (ASPIRE)

- ជ្រើសរើសចងក្រងសមាជិកសហគមន៍ អនុវត្តន៍ បណ្តុំបន្លែចំនួន ០៦បណ្តុំ។

- រៀបចំធ្វើទិវាស្រែនៅតាមសហគមន៍កសិកម្មផលិតពូជស្រូវចំនួន ០៦សហគមន៍ វត្តមានចូលរួមសរុប ៣១៦នាក់​។

៨-ការងារផ្សព្វផ្សាយកសិកម្ម

          - អនុវត្តន៍កម្មវិធីផ្សព្វផ្សាយបច្ចេកទេសពីកសិករ​ទៅកសិករចំនួន ២១លើក (កម្មវិធីASPIRE ២០១៩)។

- បានបន្តដំណើរការ  បណ្តុះបណ្តាលសាលារៀនស្រែកសិករ  អំពីវិធានការចំរុះគ្រប់គ្រងដំណាំស្រូវ និង ចុះវិភាគប្រព័ន្ធក្សេត្ររិស្ថាន  ជំងឺប្លាស់ និងវិធីសាស្រ្តកម្ចាត់ កាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម នៅភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ វត្តមានកសិករចូលរួម ២០នាក់ ស្រី១៨នាក់។

៩.ការងារនីតិកម្មកសិកម្ម

​​​           - បានចុះធ្វើអធិការកិច្ចនៅតាមដេប៉ូ​​លក់សម្ភារកសិកម្មបានសរុប ៣០លើក ស្មើនឹង ២០៩ដេប៉ូ និងក្រុមហ៊ុនដំណាំកសិឧស្សាហកម្ម ចំនួន ០៥ក្រុមហ៊ុន  និងប្រារព្ធសិក្ខាសាលា  ស្តីពីលិខិតបទដ្ឋានគតិយុត្តិ  ការគ្រប់គ្រង សម្ភារៈ

 

កសិកម្មដល់អាជីវករធ្វើអាជីវកម្ម សម្ភារៈកសិកម្មចំនួន០១លើក  វត្តមានចូលរួមចំនួន៥៥នាក់។

១០-ការងារកសិឧស្សាហកម្ម

- ក្រុមហ៊ុនវិនិយោគ  ០៣ ក្រុមហ៊ុន (ដំណាំអំពៅស្ករក្នុងស្រុក០៣ និងក្រុង០១ លើផ្ទៃដីសរុប ៦ ២៦៨ហ.ត

- ដំទ្បូងឈើ ៥ ៧២៨ ហ.ត ប្រមូលផល ៥ ៦៣៨ហ.ត បរិមាណផល ១ ០៥០តោន

- ​អំពៅគ្រប់ប្រភេទ ៦ ២៦៨ ហ.ត ប្រមូលផល ៦ ២៦៨ហ.តបរិមាណផល ៣០០ ៨៦៤តោន​។

១១-ការងារកៅស៊ូ

                - ក្រុមហ៊ុនអានម៉ារ៉ាឌីគ្រុប និងសហគមន៍បានដាំកៅស៊ូគ្រួសារផ្ទៃដីសរុប ២ ២៧៨ ហ.ត ក្នុងនោះ ក្រុមហ៊ុនអានម៉ារ៉ាឌីគ្រុបដាំបាន ​៧៥ ហ.ត និងផ្ទៃដីកៅស៊ូ ត្រូវប្រមូលផល​បាន ៨៦៨ ហ.ត ទិន្នផលជាមធ្យម ១ ២០០គ.ក្រ/ឆ្នាំ   នៅស្រុករមាសហែក។

១២-ការងារទីផ្សារកសិកម្ម

- នៅខេត្តស្វាយរៀង​ មានកសិផលសំខាន់ៗ៥ប្រភេទ សម្រាប់នាំចេញ នៅនិងកន្លែងនិងនាំចេញ ទៅប្រទេស   វៀតណាមជាអាទិមាន៖

១.លក់ទៅប្រទេសវៀតណាម

- ផលិតផលស្រូវចំរុះ (ស្បៀង)  ២៨០ពាន់ តោន

- ផលិតផលដំទ្បូងមី (វត្ថុធាតុដើម) ​១២០ ០០០តោន។

- ផលិតផលអំពៅស្ករ (វត្ថុធាតុដើម)  ៣២០ ០០០តោន

- ផ្លែស្វាយកែវរមៀត (វត្ថុធាតុដើម)ពី១៥០ តោន។

២.ទៅផ្គត់ផ្គង់ទៅទីផ្សារភ្នំពេញ និងតាមខេត្តនានា (ផ្គត់ផ្គង់នៅនិងកន្លែង)

- ផលិតផលបន្លែ   ផលិតផលបន្លែសុវត្តិភាពបានផ្គត់ផ្គង់ទៅកាន់ទីផ្សារក្រុងបាវិត   និងទីផ្សារទំនើបសរុបចំនួន

 ៨០-១០០តោន 

- ផលិតផលសត្វ ក្រុមហ៊ុនCP បាននាំជ្រូកចេញពីកសិដ្ឋាននៅស្រុករមាសហែក  ចំនួន ១៣​ ៥០០ក្បាល  ជ្រូករស់របស់សហគមន៍កសិករចំនួន ១៣ ០៣៨ក្បាល មាន់ចំនួន ៥៤៦ ១២៧ ក្បាល ទាចំនួន ១៤៦ ២០០ ក្បាល  និងស៊ុតទាជាមធ្យមចំនួន ៣១៥ ២១០ គ្រាប់  ។

១៣-ស្ថានភាពថវិកាចំណូល

  -អង្គភាពបានប្រមូលចំណូលសរុប  ២៩៧ ៤១៧ ០០០រៀល   ស្មើនិង  ២១៣.៩៧ ភាគរយ    នៃផែនការ

១៣៩ ០០០ ០០០រៀល។

១៣.ការងារសហប្រតិបត្តការអន្តរជាតិ

ឆ្នាំ២០១៩ មន្ទីរបានសហការណ៍ ជាមួយដៃគូ   និងអង្គការនានាមានដូចតទៅ៖

- អង្គការ FAO កម្មវិធី  (IPM)

- អង្គការ IFAD កម្មវិធី   (ASPIRE) 

- អង្គការ JICA គម្រោង BPAC (គម្រោងសហគមន៍គំរូតម្រង់ទិសធ្វើជំនួញ)

- អង្គការឆាល់ហ្វាន់ (CHILD FUND) គម្រោងលើកកម្ពស់ជីវភាពរស់នៅ

- អង្គការសន្តិសេនា (គម្រោងសហគមន៍ព្រៃឈើ)

- កម្មវិធីទ្បជីវឧស័្មនជាតិ (NBP)     

១៤.បញ្ហាប្រឈម

១.ផលប៉ះពាល់នៃការកើនទ្បើងកម្តៅបរិយាកាស និងគ្រោះធម្មជាតិ (រាំងស្ងួត)។

២.កង្វះប្រព័ន្ធស្រោចស្រព (ប្រព័ន្ធបញេ្ចញ និងបញ្ចូលទឹកក្នុងស្រែ)។

៣.ផលប៉ះពាល់ជំងឺសត្វ (​ប៉េស្តជ្រូកអាហ្រ្វិក​​​​ អុតក្ដាមគោ ក្របី)។

៤.តម្លៃទីផ្សារមិនមានលំនឹង (អំពៅស្ករ)

៥.មានការប្រកួតប្រជែងខ្ពស់

៦.កង្វះទុនផលិតកម្ម

៧.កង្វះពលកម្ម។

III.ទិសដៅអនុវត្តន៍ឆ្នាំ២០២០-២០២១

១.ជំរុញការបង្កបង្កើនផលស្រូវប្រចាំឆ្នាំ២០២០-២០២១ ឲ្យគ្រប់ផែនការ  ១៨៨ ០០០ហ.ត

២.ជំរុញការដាំដំណាំរួមផ្សំឧស្សាហកម្មប្រចាំឆ្នាំ២០២០-២០២១ លើផែនការ ២៣ ១០០ហ.ត

៣.ជំរុញការចិញ្ចឹមសត្វ (គោក្របីជ្រូកមាន់ទា) និងចាក់វ៉ាក់សាំង​ ព្យាបាលជំងឺសត្វឱ្យមានប្រសិទ្ធភាព និងពង្រឹង

យន្តការគ្រប់គ្រងចលនាសត្វសម្ភារកសិកម្ម ទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធិភាព

៤.លើកកម្ពស់នៃការផ្តល់សេវាផ្សព្វផ្សាយបចេ្ចកទេសចិញ្ចឹមសត្វ ជំរុញការសាងសង់ទ្បជីវឧស្ម័ន

៥.ដំណើរការសន្និបាត សហគមន៍កសិកម្មប្រចាំឆ្នាំ២០១៩

៦.បន្តសហការណ៍ជាមួយសមត្ថកិច្វគ្រប់ជាន់ថ្នាក់ដើម្បី តាមដានត្រួតពិនិត្យទប់ស្កាត់ចរាចរសត្វឆ្លងដែនខុសច្បាប់ 

៧.ជំរុញគ្រួសារ និងសហគមន៍កសិករ​ធ្វើការបណ្តុះកូនឈើ និងដាំដើមឈើក្នុងគ្រួសារ និងសហគមន៍បានផុសផុល

៨.ពង្រឹងការអភិវឌ្ឍសហគមន៍ស្រះជម្រកត្រីទាំង ២៦សហគមន៍ និងពង្រឹងការងារអភិរក្សពូជត្រីធម្មជាតិទាំង    ០៥កន្លែង និងចលនាការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារឱ្យបានផុសផុល

៩.បន្តកិច្ចសហការណ៍ជាមួយអាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជំរុញផ្សព្វផ្សាយច្បាប់ព្រៃឈើ និងជលផល និងបង្រ្កាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព

១០.ត្រៀមលក្ខណៈធ្វើអន្តរាគមន៍ទាន់ពេលវេលាក្នុងករណីមានគ្រោះធម្មជាតិទឹកជំនន់ រាំងស្ងួត

១១.តាមដាន និងសម្របសម្រួលទីផ្សារកសិផល (ស្រូវ អំពៅស្ករ ដំទ្បូងមី និងសត្វ)

១២.ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការនានា និងដៃគូរអភិវឌ្ឍន៍

១៣.ខិតខំគ្រប់គ្រង​ និងប្រមូលចំណូលបង់ចូលថវិការដ្ឋឱ្យអស់លទ្ធភាព

១៤.គ្រប់គ្រង និងប្រើប្រាស់មន្រ្តីរាជការឱ្យបំពេញការងារបានល្អ និងមានប្រសិទ្ធិភាពខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter