ថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងមន្ត្រីបច្ចេកទេសខេត្ត ស្រុក បានចុះពិនិត្យ នឹងផ្តល់ការណែនាំបន្ថែមអំពីការដាំបន្លែសុវត្ថិភាព ដល់កសិករឈ្មោះ ចាន់ លួត នឹង សៅ ពៅ នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ បានដាំបន្លែលើផ្ទៃដីសរុប ជាង ១ ៦០០ ម៉ែត្រការ៉េ (កណ្តៀង ជីគ្រឿង ...)។
គួរអោយកត់សម្គាល់គឺ ៖ គាត់អាចរកប្រាក់ចំណូលបានជាមធ្យម ពី ១២០ ០០០ - ១៣០ ០០០ ៛/ថ្ងៃ លក់ផ្គត់ផ្គង់ទីផ្សារ រៀងរាល់ថ្ងៃ តាមការប្រមូលផលវិលជុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម