ថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង នឹងមន្ត្រីបច្ចេកទេសបានចុះពិនិត្យ នឹងផ្តល់ការណែនាំបន្ថែមដល់ក្រុមបណ្តុំដាំបន្លែ នៅកន្លែងដាំបន្លែសុវត្ថិភាព របស់កសិករនៅភូមិជុប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប នឹងជួបប្រជុំជាមួយសមាជិកបណ្តុំ ដើម្បីជំរុញការដាំដុះផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងបរិបទនៃជំងឺកូវីដ១៩ និងចុះពិនិត្យ ការដាំបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ នៅភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម