ក្រុមត្រួតពិនិត្យចលនាសត្វបានធ្វើការត្រួតពិនិត្យការដឹកនាំជ្រូករស់ចំនួន ១២០ ក្បាលពីប្រទេសថៃទៅផ្គត់ផ្គងនៅខេត្តស្វាយរៀង
ចេញ​ផ្សាយ ០៤ ឧសភា ២០២០
231

ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្រុមត្រួតពិនិត្យចលនាសត្វបានធ្វើការត្រួតពិនិត្យការដឹកនាំជ្រូករស់ចំនួន ១២០ ក្បាល របស់ក្រុមហ៊ុនលឹមសីវមី, ក្រុមហ៊ុន ហ្វាញ ( ខេមបូឌា ) ឯ.ក នឹងក្រុមហ៊ុន អឹមអឹម ដឹកនាំមកពី ប្រទេសថៃ មកផ្គត់ផ្គង់នៅខេត្តស្វាយរៀង ( មានច្បាប់ នឹងសត្វមានសុខភាពល្អ ) ក្រុមមន្ត្រីបសុព្យាបាល បានចុះពិនិត្យការដាក់តាំងលក់ សាច់ នឹងណែនាំអំពីការធ្វើអនាមយ័ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង។ ការចរាចរកសិផលតាមព្រំដែនមានការនាំចូលបន្លែ ចំនួន ០៨ឡាន បរិមាណសរុបប្រមាណពី ១២០-១៥០ តោន ពីប្រទេសវៀតណាម ទៅរាជធានីភ្នំពេញតាមច្រកទ្វាទ្វេភាគីបុសមន ឃុំបុសមន ស្រុករំដួល។

ចំនួនអ្នកចូលទស្សនា
Flag Counter