លោកប្រធានមន្ទីរកសិិកម្ម និងសហការីបានចុះពិនិត្យជំរុញការភ្ជួររាស់ ព្រោះស្រូវស្រាលដើមរដូវ
ចេញ​ផ្សាយ ០៤ ឧសភា ២០២០
146

ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអនុប្រធានការិយាលយ័គ្រឿងយន្តកសិកម្ម នឹងមន្ត្រីបច្ចេកទេស លោកមេឃុំថ្មី បានចុះពិនិត្យ នឹងណែនាំជំរុញចលនាដល់ក្រុមកសិករនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ដើម្បីធ្វើការភ្ជួររាស់ ព្រោះស្រូវស្រាលដើមរដូវបានទាន់ពេលវេលាលើផ្ទៃដីគ្រោងសរុប ៣ ១៨០ហត ។ បច្ចប្បន្ននេះក្នុងតំបន់អភិវឌ្ឍន៍កសិកម្មជប់ព្រីង ទើបតែអនុវត្តបានលើផ្ទៃដីជាង ៥០០ហិតា ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៩ ទាបជាង ១ ០០០ហិតា ដោយមូលហេតុ បិទព្រំដែន ក្នុងបរិបទជំងឺកូវីដ១៩ ដែលមិនអាចស្វែងរក នឹងផ្គត់ផ្គត់ធាតុចូលប្រើប្រាស់ក្នុងរូបភាព (បណ្តាក់ទុន)។

២. លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ នឹងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ នឹងផ្តល់ការណែនាំបន្ថែម ដល់កសិករក្នុងការថែទាំដំណាំអោយបានល្អ ព្រមទាំងកំណត់កន្លែងសង់ផ្ទះសំណាញ់ផងដែរ។

៣.​ លោក សុខ សុទ្ធាវុធ  អនុប្រធានមន្ទីរចុះពិនិត្យសកម្មភាពសង់ឡជីវឧស្មន័ នៅភូមិអូរសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រំ

ចំនួនអ្នកចូលទស្សនា
Flag Counter