កិច្ចប្រជុំប្រច​ាំឆ្នាំ២០១៩ របស់សហភាពសហគមន៍កសិកម្ម ដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការប្រព្រឹត្តទៅសកម្មភាពមុខរបរ
ចេញ​ផ្សាយ ០៤ ឧសភា ២០២០
148

ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឈន៏សហគមន៏កសិកម្ម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានការិយាល័យអភិវឌ្ឈន៏សហគមន៏ ចូលរួមប្រជុំប្រចាំឆ្នាំ២០១៩ របស់សហភាព សហគមន៏កសិកម្មប្រចាំខេត្ត ដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការប្រព្រឹត្តទៅសកម្មភាពមុខរបរ នឹងផ្តល់ការណែនាំបន្ថែម ផ្តោតលើមុខរបរសំខាន់ៗ រយះពេលខ្លី ឆាប់បានផល ឆ្លើយតបនឹងតតម្រូវការស្បៀង នឹងទីផ្សារ បង្កើនបានប្រាក់ចំណូលខ្ពស់ ក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយប្រើប្រាស់ធនធានថវិការរបស់សហគមន៏ផ្ទាល់ ឬ មូលនិធិពិសេស របស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់កម្ចីដល់សហគមន៏កសិកម្ម ក្រុមកសិករ នឹងកសិករម្នាក់ៗ ដើម្បីពង្រីក ផលិតកម្មបន្លែ នឹងឈើហូបផ្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី។

២.លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ លោកអនុប្រធានការិយាលយ័ក្សេត្រសាស្ត្រ នឹងបង្កើនផលិតភាព បានចុះពិនិត្យ នឹងប្រជុំចងក្រងបណ្តុំដាំបន្លែសុវត្តិភាព នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត វត្តមានចូលរួម ១៦នាក់។
៣.លោក សុខ សុទ្ធាវុធ អនុប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំប្រចាំខែកម្មវិធីឡជីវឧស្មន័ ដែលការសាងសង់បានចំនួន 05 កន្លែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter