ថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ លោកប្រធានមន្ទីរ លោកប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ លោកអនុប្រធានការិយាល័យក្សេត្រសាស្ត្រ នឹងផលិតភាពកសិកម្ម លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានចុះពិនិត្យ សកម្មភាពក្រុមបណ្តុំដាំបន្លែសុវត្តិភាព នៅក្នុងផ្ទះសំណាញ់នៃសហគមន៏កសិកម្ម នៅភូមិ ស្វាយក្អែរ ឃុំតាសួស នឹងផ្តល់ការណែនាំ បន្ថែម អំពីការថែរទាំបន្លែ ព្រមទាំងជំរុញសមាជិកគ្រប់រូប ធ្វើការដាំអោយអស់លទ្ធភាព ដើម្បីដោះស្រាយបញ្ហាស្បៀង ផ្តត់ផ្គង់ តម្រូវការទីផ្សារ នឹងបង្កើនប្រាក់ចំណូល។
កម្មវិធីទី២៖ ក្រុមការងារបានបន្តទៅពិនិត្យសកម្មភាពដាំបន្លែសុវត្ថិភាព នឹងប្រព័ន្ធកសិកម្មចំរុះខ្នាតតូចរបស់កសិករ ជេត ហឿន ជាសមាជិកក្រុមបណ្តុំ នៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំគួរអោយកត់សម្គាល់គឺ៖ ការដាំដំណាំដោយប្រើប្រាស់ជីឡជីវឧស្ម័នលើផ្ទៃដីជាង ១ ៣០០ ម៉ែត្រការ៉េ (ត្រកួន ស្ពៃ ផ្ទី) អាចទទួលបានប្រាក់ចំណួលពី ៨០ ០០០ ទៅ ៩០ ០០០ រៀល/ថ្ងៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម