សកម្មភាព ឯកឧត្តម គឹម ធា សមាជិកព្រឹទ្ធសភា អញ្ជើញពិនិត្យសកម្មភាពកសិកម្មក្នុងបរិបទជំងឺកូវីដ១៩ ក្នុងខេត្តស្វាយរៀង
ចេញ​ផ្សាយ ០៧ ឧសភា ២០២០
190

ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គឹម ធា សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៦ ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត  ឯកឧត្តម សេង សីលា អភិបាលរងខេត្ត នឹងអមដំណើរដោយ លោក កឹម កន្និថា ប្រធានការិយាលយ័ប្រជាពលរដ្ឋ  លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុកស្វាយជ្រំ លោកអភិបាលរងស្រុករំដួល មន្ត្រីបច្ចេកទេសកសិកម្មខេត្ត-ស្រុក តំណាងក្រុមប្រឹក្សាឃុំ បានអព្ជើញចុះពិនិត្យសកម្មភាពកសិកម្មក្នុងបរិបទនៃជំងឺឆ្លង COVID-19 នឹងបានផ្តល់ការលើកទឹកចឹត្ត ណែនាំ ជំរុញដល់សហគមន៏កសិកម្ម នឹងក្រុមបណ្តុំអាជីវកម្ម ភ្ញាស់កូនមាន់លក់ ចិញ្ចឹមមាន់ ស្ថានីយ៍សង្កាត់ភ្ញាស់កូនបង្កងខ្នាតតួច ក្រុមបណ្តុំដាំបន្លែសុវត្ថិភាព ដែលជាសកម្មភាពមានរយះពេលខ្លី ឆាប់បានផល បង្កើនការងារធ្វើនឹងបង្កើនប្រាក់ចំណូលខ្ពស់ ព្រមទាំងធានាបានសន្តិសុខស្បៀងសម្រាប់គ្រួសារ នឹងសហគមន៏

  • ក្រុមការងារបានស្វែងយល់ នឹងជួបសំណេះសំណាលជាមួយសមាជិកសហគមន៏តាមកម្មវិធីដូចតទៅ៖

កម្មវិធីទី១៖ ពិនិត្យស្វែងយល់ពីភាពជោគជ័យ នឹងបទពិសោធន៏របស់កសិករ អ៊ុក សាខុន សមាជិកបណ្តុំ ក្នុងការបង្កាត់ពូជមាន់សិប្បនិមិត្ត នឹងភ្ញាស់កូនមាន់ ព្រមទាំងខ្សែច្រវ៉ាក់អាជីវកម្ម នឹងទីផ្សារនៅភូមិហែកសំណាញ់ ឃុំហ្មឺនជ័យ ស្រុករំដួល

កម្មវិធីទី២៖ ស្វែងយល់អំពី ដំណើរការអាជីវកម្ម នៃការបង្កាត់ ភ្ញាស់ពូជបង្កង ដើម្បីលក់កូន នឹងបង្កងសាច់របស់កសិករ ឈឹម សាវ៉េន សមាជិកសហគមន៏សាក់ នៅភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រំ

កម្មវិធីទី៣៖ ពិនិត្យស្វែងយល់ការដាំបន្លែសុវត្ថិភាពរបស់កសិករ សូ ភី សមាជិកសហគមន៏សាក់ នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ដើម្បីផ្តត់ផ្គង់តម្រូវការក្នុងស្រុក នឹងទីផ្សារទំនើបនៅរាជធាន្នីភ្នំពរញ។

  • គួរកត់សំគាល់ គឺ គ្រប់កន្លែងដែលបានអព្ជើញដល់ ឯកឧត្តមបានណែនាំអំពីការចូលរួមអនុវត្តន៏វិធាននានារបស់ក្រសួងសុខាភិបាល ក្នុងបង្ការ​ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19 នឹង ខិតខំបង្កើនការផលិតកម្មដាំដុះ ចិញ្ចឹមសត្វ អោយអស់លទ្ធភាព ភ្ជាប់ជាមួយនឹងការធ្វើកិច្ចសន្យាផលិតកម្មច្បាសលាស់ ដើម្បីមាននិរន្តភាពនៃមុខរបរ។ ឯកឧត្តមបានផ្តល់ជូនអ្នកចូលរួមនូវផ្ទាំងរូបភាព អនាម័យសម្អាតដៃ ម៉ាស់ នឹងគ្រាប់ពូជដំណាំបន្លែ ផងដែរ  ។
ចំនួនអ្នកចូលទស្សនា
Flag Counter