ថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកប្រធានសហគមន៏កសិកម្មទួលស្តីស្រុកចន្ទ្រា បានចុះពិនិត្យសកម្មភាពនៃការភ្ជួររាស់ នឹងការទាញយកទឹកភ្ជាប់ជាមួយប្រឡាយ (វៀតណាម) នៅចំណុចបង្គោលព្រំដែនលេខ១៩៨ មកស្រោចស្រពស្រូវស្រាលដើមរដូវ លើផ្ទៃដីជាង ២៥០ហិតា នៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា នឹងបានជំរុញសហគមន៏កសិកម្មក្នុងការអនុវត្តដោយប្រើប្រាស់ពូជស្រូវខ្លីថ្ងៃ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ នឹងទាន់ពេលវេលា នឹងធ្វើការប្រមូលផលអោយបានមុនរដូវទឹកជំនន់មកដល់នាខែសីហាខាងមុខ។
កម្មវិធីទី២៖ ក្រុមការងារបានចុះពិនិត្យ នឹងផ្តល់ការណែនាំដល់កសិករ វឹង ចុត បានកំពុងចិញ្ចឹមគោចំនួន ៨៧ក្បាល (ពូជក្នុងស្រុក) ដើម្បីលក់ដោយធ្វើការដូរពូជល្អ ដាំស្មៅចំណីសត្វ ការថែរទាំសត្វក្នុងរដូវក្តៅនេះ ព្រមទាំងធ្វើអនាម័យ បាញ់ថ្នាំ ជីវសុវត្ថិភាព នឹងសហការណ៍ជាមួយមន្ត្រីបសុពេទ្យ ភ្នាក់ងារស្ម័គ្រចិត្តពេទ្យសត្វភូមិ ដើម្បីព្យាបាលជំងឺអុតក្តាមគោ ក្របី ដែលកំពុងកើតមានក្នុងភូមិ នឹងទប់ស្កាត់ការឆ្លងរាលដាល។