ការិយាល័យកសិឧស្សាហកម្ម បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំអំពៅស្ករដល់កសិករនៅឃុំតាសួស ស្រុករមាសហែក
ចេញ​ផ្សាយ ១៣ ឧសភា ២០២០
164

ថ្ងៃច័ន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក ថាច់ ផល្លាសម្បត្តិ អនុប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក សៅ ធីតា គ្រូបង្គោលកម្មវិធី IPM បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំអំពៅស្ករ (PPP) រយៈពេល៤ថ្ងៃ នៅភូមិចំនួន០៣ (ភូមិវាលត្មាត ភូមិវាលវែង និងភូមិតាសួស) ឃុំតាសួស ស្រុករមាសហែក ខេត្តស្វាយរៀង ស្តីពីការជ្រើសរើសទីកន្លែង បច្ចេកទេសក្នុងការរៀបចំដី បច្ចេកទេសក្នុងការជ្រើសរើសពូជ កសិករចូលរួមសរុប ៥៧នាក ស្រ្តី៣៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter