សកម្មភាពលោកប្រធានមន្ទីរ ចុះពិនិត្យចម្អារដំឡូងមី និងពិនិត្យច្បារពូជកូនឈើហូបផ្លែ
ចេញ​ផ្សាយ ១៥ ឧសភា ២០២០
244

ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកប្រធានមន្ទីរ លោកប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មលោកអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នឹងមន្ត្រីកសិកម្មស្រុកបានចុះពិនិត្យដល់ចម្ការ នឹងផ្តល់ការណែនាំដល់ក្រុមកសិករដាំដំឡូងមី ឱ្យបានស្គាល់អំពីរោគសញ្ញានៃជំងឺ ម៉ូសាអ៊ិចកំពុងរាតត្បាតបំផ្លាញប្រមាណ ២០-៣០% ធ្វើអោយមានផលប៉ះពាល់ដល់សុខភាពដំណាំ ទិន្នផល នឹងគុណភាពម្សៅ តម្លៃលើទីផ្សារ ព្រមទាំងវិធានការការពារកម្ចាត់ជំងឺ នៅភូមិអំពិល ឃុំអំពិល ស្រុករមាសហែក។

កម្មវិធីទី២៖ ក្រុមការងារនឹងលោកអនុប្រធានការិយាល័យផែនការ គណៈនេយ្យ បានពិនិត្យច្បារពូជ កូនឈើហូបផ្លែ ( ធូរេន ក្រូចផ្លុង ) នៅក្នុងទីតាំងដីរបស់ក្រុមហ៊ុនសៀងហៃដែលមានគម្រោងត្រៀមដាំលើផ្ទៃដី៦០ហិតា នៅភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ពូជនេះទិញមកពីខេត្តប៊ិនត្រែ(Bentre)  ប្រទេសវៀតណាម នឹងបានណែនាំអំពីការនាំពូជចូលធ្វើការដាំដុះឬ ការធ្វើអាជីវកម្មត្រូវលើកសំណើនឹងឆ្លងកាត់ការពិនិត្យ អធិការកិច្ច នឹងអនុញ្ញាតិពីសមត្ថកិច្ចកសិកម្ម ជាមុន ស្របតាមនីតិវិធីនៃច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter